តើអាចយកបាតដៃទៅបាំងភ្នំបានដែរឬទេ?ទីតាំងកាស៊ីណូសៃវៀនបញ្ចូលមាន់មានឈ្មោះថា ហ្គ្រេនដ្រាហ្គនរីសត(Grand Dragon Resort)ស្ថិតក្នុងភូមិព្រែកសឹង សង្កាត់សំពៅពូនក្រុងសំពៅពូន ខេត្តកណ្ដាលដូចជាសាធារណៈឬក៏ធម្មតាពេកហើយ។
តើអាចយកបាតដៃទៅបាំងភ្នំបានដែរឬទេ?ទីតាំងកាស៊ីណូសៃវៀនបញ្ចូលមាន់មានឈ្មោះថា ហ្គ្រេនដ្រាហ្គនរីសត(Grand Dragon Resort)ស្ថិតក្នុងភូមិព្រែកសឹង សង្កាត់សំពៅពូនក្រុងសំពៅពូន ខេត្តកណ្ដាលដូចជាសាធារណៈឬក៏ធម្មតាពេកហើយ។
កាស៊ីណូមួយកន្លែងនេះដាក់សៃវៀនបញ្ជល់មាន់ទាំងកណ្ដាលថ្ងៃហើយនៅជិតផ្លូវសាធារណៈដែលមហាជនឬក៏ប្រជាពលរដ្ឋបានធ្វើដំណើរទៅមកឃើញនិងភ្នែកតែម្ដង ដូចមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះ។
តើបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាឲ្យបិទល្បែងស៊ីសងនិងមិនឲ្យបង្កើតទីតាំងល្បែងស៊ីសងថ្មីថែមទៀត។
ចុះម្ដេចក៏នៅក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន មិចក៏មានបើកសៃវៀន
បញ្ចល់មាន់ នៅក្នុងកាស៊ីណូអាណាធិបតេយ្យមួយនេះបានយ៉ាងរលូនអញ្ចឹង។
ប្រជាពលរដ្ឋដែលរស់នៅក្បែរបនល្បែងបញ្ចល់មាន់មួយកន្លែងនេះសង្ស័យថាប្រហែលជាសែនអ្នកតាម្ចាស់ស្រុករួចរាល់អស់ហើយមើលទៅ ទើបអ្នកតាម្ចាស់ស្រុកមិនកាច់ — ហើយហ៊ានបើកបញ្ចល់មាន់ទាំងថ្ងៃ នឹងមួយសប្តាហ៍ 7 ថ្ងៃទៀតផង។
សូមបញ្ជាក់ថាក្នុងការបញ្ចល់មាន់ មួយគូមួយគូរ ប្រហែលជាចាប់ពី 10000 ដុល្លារអាមេរិក ឡើងទៅធ្វើឱ្យមានឈ្នះមានចាញ់ជាពិសេសចាញ់ច្រើនជាងឈ្នះ
ហើយក្រុមញៀនល្បែងដែលបានចូលមកលេងនៅក្នុងកាស៊ីណូមួយនេះគឺសុទ្ធតែជាជនជាតិខ្មែរទាំងអស់។
លោកវីរៈសេនីយ៍ឯក ឈុន ជឺឈួនអធិការដ្ឋាននគរបាលក្រុងសំពៅពូន
បានបញ្ជាក់ឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំបានដឹងយ៉ាងដូច្នេះ គឺ
កាស៊ីណូ គេមានមានច្បាប់ឡាយសិនពីរកាស៊ីណូ តែដោយលោកអធិការប្រញាប់និងការងាររបស់លោកពេក ក៏លោកមិនបាននិយាយអ្វីឲ្យបានវែងឆ្ងាយជូនដល់ក្រុមសារព័ត៌មានដែរ ដោយលោកឆ្លើយថាប្រញាប់ទៅទទួលភ្ញៀវវៀតណាមមកជូនពរ។
មហាជនក៏មានការងឿងឆ្ងល់ដែរថាតើការបើកសៃវៀនបញ្ចល់មាន់ នៅទីតាំងកាស៊ីណូមួយនេះមិនដឹងជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល តើលោកបានជ្រាបជាព័ត៌មានហើយឬនៅទេ។
ពីព្រោះទីតាំងសៃវៀនបញ្ចល់មាន់មួយនេះគឺស្ថិតនៅឆ្ងាយពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រហែលជាង 70 គីឡូម៉ែត្រ ឯណោះ មិនអាចឱ្យលោកមើលឃើញស្ដាប់ឮបានទេ🙏
រាយការណ៍ដោយ ssbtvnews.com


