ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅរដូវវស្សា ត្រូវបានឈ្មួញមានលុយមានអំណាចយកគ្រឿងចក្រកាប់ទន្ទ្រានបំផ្លាញរាប់រយហិចតាដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួនស្ថិតនៅចំណុចសំបកលាស ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ខេត្តកណ្ដាល: ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅរដូវវស្សា ត្រូវបានឈ្មួញមានលុយមានអំណាចយកគ្រឿងចក្រកាប់ទន្ទ្រានបំផ្លាញរាប់រយហិចតាដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួនស្ថិតនៅចំណុចសំបកលាស ភូមិក្បាលជ្រោយ
ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
តាមប្រភពពីប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានមកឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំបានឲ្យដឹងថា មានគ្រឿងចក្រពីរគ្រឿង(AX) កំពុងវ៉ៃព្រៃជីកកាយក្រវ៉ាត់ព្រំ
ដែលជាដីព្រៃលិចទឹកត្រីពងកូននៅរដូវវស្សា ឥឡូវត្រូវបានជីកកាយបំផ្លាញបន្តិចម្ដងៗ ដូចជាគ្មានអាជ្ញាធរនិងសមត្ថកិច្ចជំនាញណាមួយមកជួយធ្វើអន្តរាគមន៍ដើម្បីបង្ក្រាប ទប់ស្កាត់កុំឱ្យមានការកាប់បំផ្លាញបន្តទៀតឡើយ
និងទុកឱ្យប្រជាពលរដ្ឋធ្វើនេសាទអាស្រ័យផលដំណាំ ដើម្បីចិញ្ចឹមជីវភាពកូនចៅពួកគាត់តទៅមុខទៀត។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដីមួយកន្លែងដែលមានចំនួនរាប់រយហិចតានេះ គឺមានឈ្មោះលោកយាយជំទាវ
ឡោក ខេង ជាម្ចាស់ ហើយម្ចាស់
អាអិចកាយដីនេះដែរ មានឈ្មោះ
គីម ណារ៉ាត់ (ហៅអាជ្រូក) កំពុងតែជីកកាយដីព្រៃលិចទឹកធ្វើក្រវាត់ព្រំដែលនៅក្នុងដីអភិរក្សរបស់រដ្ឋ។
នៅលើទីតាំងដីព្រៃកំពុងតែឈូសឆាយនោះដែរគេក៏សង្កេតឃើញ មានក្រុមកាន់ម៉ាស៊ីនចុច (Gps) ដែលជាក្រុមបច្ចេកទេសវាស់ប្រវែងឬចម្ងាយព្រំដី
ដើម្បីងាយស្រួលឱ្យអាអិចឬក៏អេស្កាវ៉ាទ័រ
ជីកកាយក្រវ៉ាត់ព្រំឲ្យមានភាពងាយស្រួល
និងហាក់ដូចបញ្ជាក់ថា ដីរាប់រយហិចតាដែលកំពុងឈូសឆាយនេះបីដូចជាមិនទាន់មានសិទ្ធិកាន់កាប់ត្រឹមត្រូវនៅឡើយទេ។
លោក ហេង សុភារិទ្ធ ប្រធានរដ្ឋបាលជលផលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថាលោកមិនទាន់បានដឹងរឿងលួចជីកកាយក្រវ៉ាត់ព្រំដីព្រៃលិចទឹកនៅលើទីតាំងរាប់រយហិចតានេះដែរ ហើយលោកក៏ចុចបិទទូរសព្ទផ្ដាច់ការទំនាក់ទំនងជាមួយអ្នកសារព័ត៌មានតែម្ដង។
ចំណែកឯលោក ចាប ចាន់វិទ្យា
អភិបាលស្រុកលើកដែក ក៏មិនបានបញ្ជាក់ឲ្យជាក់លាក់ដល់អង្គភាពសារព័ត៌មានយើងខ្ញុំដែរ គ្រាន់តែលោកបានប្រាប់ថាករណីម្ចាស់ដីមានលិខិតស្នើសុំ រួមជាមួយបង្កាន់ដៃក្បាលដីស្របនីតិវិធី ! ទីតាំងដីនេះបានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធរួចរាល់ហើយដែរ តែវាចម្លែកត្រង់ថាក្រុមអ្នកសារព័ត៌មានបានសួរថាចុះម្ចាស់ដីនេះឈ្មោះអ្វីដែរលោកមិនបានឆ្លើយតបអ្វីទាំងអស់។ហើយក្រុមសារព័ត៌មានយើងខ្ញុំក៏បានស្នើសុំឲ្យលោកជួយបង្ហាញនៅលិខិតស្នាម។ឬក៏ឯកសារបានចុះបញ្ជីរួចរាល់ហើយនោះ ស្រាប់តែលោកបានដេញឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំទៅសួរម្ចាស់ដីទៅ!
តើមហាជនយល់ឃើញយ៉ាងណាថែបើអាជ្ញាធរមានសមត្ថកិច្ច ឆ្លើយអញ្ចឹងហើយនោះ! ឬក៏មានអាថ៌កំបាំងអ្វីនៅពីខាងក្រោយ ឬក៏ចម្លើយនេះជាចម្លើយមិនទទួលខុសត្រូវក្នុងនាម តួនាទីជាអភិបាលស្រុក។នេះបើតាមការបញ្ជាក់ប្រាប់របស់លោកតាមប្រព័ន្ធតេឡេក្រាមជាលាយលក្ខណ៍អក្សរ មិនត្រឹមតែប៉ុណ្ណឹងលោកអភិបាលក៏បានលុបប្រព័ន្ធតេឡេក្រាមរបស់អង្គភាពយើងខ្ញុំចេញពីទូរសព្ទរបស់លោកថែមទៀត។
ប្រហែលជាលោកមិនចង់ឱ្យអ្នកសារព័ត៌មានសួរនាំបត់ល្មើសនៅក្នុងទឹកដីរបស់លោកតទៅទៀតទេ។គឺលោកទុកឱ្យឈ្មួញខិលខូចរុករានកាប់បំផ្លាញ
ដីព្រៃលិចទឹកដែលជាចម្រៅត្រីពងកូននៅរដូវវស្សានិងទុកឲ្យឈ្មួញទុច្ចរិតឈូសឆាយកាយក្រវាត់ដីនៅក្នុងតំបន់អភិរក្សមួយនេះគ្មានសល់តែម្ដង។
ប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលឬធ្លាប់ធ្វើនេសាទត្រីនៅរដូវវស្សាទាំងអស់បានដាក់ការសង្ស័យថាមានការឃុបឃិតគ្នាហើយទើបអាជ្ញាធរធ្វើមិនដឹងមិនឮបែបនេះ ប្រជាពលរដ្ឋបានស្នើសុំទៅដល់ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្ដាល មេត្តាជួយមានចំណាត់ការ។និងទប់ស្កាត់នៅបទល្មើស។ដីព្រៃលិចទឹកដែលជាទីកន្លែងត្រីពងកូន។នៅរដូវវស្សា។មួយកន្លែងនេះផង។បើមិនអញ្ចឹងទេបុគ្គលខិលខូចនិងបំផ្លាញធនធានធម្មជាតិអស់ហើយ។
រាយការណ៍ដោយ
www.ssbtvnews.com


