ក្រោយពីក្រសួងបានពិនិត្យលើពាក្យសុំអន្តរាគមន៍និងឯកសារភ្ជាប់រួចមកឃើញថា ឈ្មោះ សាត ផល និងប្រពន្ធឈ្មោះក្រិច ឡាយ មានកូនបួននាក់បានរស់នៅលើផ្ទះនិងដីស្ថិតនៅ ភូមិក្រវ៉ា ឃុំក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ លុះដល់ឆ្នាំ១៩៨៨ ឈ្មោះក្រិច ឡាយ បានចាកចោលកូននិងប្ដីទៅរស់នៅជាមួយប្ដីថ្មី។ ក្រោយមក

ករណីនេះ ក្រោយពីក្រសួងបានពិនិត្យលើពាក្យសុំអន្តរាគមន៍និងឯកសារភ្ជាប់រួចមកឃើញថា ឈ្មោះ សាត ផល និងប្រពន្ធឈ្មោះក្រិច ឡាយ មានកូនបួននាក់បានរស់នៅលើផ្ទះនិងដីស្ថិតនៅ ភូមិក្រវ៉ា ឃុំក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ លុះដល់ឆ្នាំ១៩៨៨ ឈ្មោះក្រិច ឡាយ បានចាកចោលកូននិងប្ដីទៅរស់នៅជាមួយប្ដីថ្មី។ ក្រោយមកឈ្មោះសាត ផល និងកូនស្រីបងឈ្មោះ គឹម ឡែន បានលក់ដីទំហំ ១៤ ម៉ែត្រគុណ ២៨ម៉ែត្រឱ្យឈ្មោះ នុត សុខ តាមលិខិតចុះថ្ងៃទី ០១ -១១-១៩៩២ ។ នៅឆ្នាំ ២០០៩ ឈ្មោះ ក្រិចឡាយ បានប្ដឹងទាមទារទំហំដី ២៨ម៉ែត្រគុណ៣៥ ម៉ែត្រ ពីរកូនស្រីឈ្មោះគឹម ឡែន ដោយបានប្ដឹងផ្ដល់គ្នាតាំងពីសាលាដំបូងខេត្តកំពង់ធំ រហូតដល់សាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានសម្រេចឱ្យឈ្មោះក្រិចឡាយឈ្នះក្តីតាមរយៈសារិកាលេខ ៣៥ ក្រIIIស ចុះថ្ងៃទី ១៣-១២-២០១១ ។ឈ្មោះគឹម ឡែន ក៏បានដាក់ពាក្យបណ្ដឹងសាទុក្ខទៅ
តុលាការកំពូល តែឈ្មោះ គឹម ឡែន បានដកពាក្យបណ្ដឹងសារទុកវិញ ដែលធ្វើឲ្យសាលដីការបស់សាលាឧទ្ធរចូលជាស្ថាពរ។
បន្ទាប់មកឈ្មោះ នុត សុខ បានដាក់ពាក្យបណ្ដឹងតវ៉ាក្នុងនាមតតិយជន ហើយសុំសំណុំរឿងនេះត្រូវបានប្ដឹងផ្ដល់គ្នាតាំងពីសាលាដំបូងខេត្តកំពង់ធំ រហូតដល់តុលាការកំពូល ហើយតុលាការកំពូលបានសម្រេចតម្កល់សាលដីការដ្ឋប្បវេណីលេខ ០៣ក្រVII(ធ) ចុះថ្ងៃទី២៦-០១-២១៧ របស់សាលាឧទ្ធរណ៍ភ្នំពេញដោយឲ្យឈ្មោះ ក្រិច ឡាយ ឈ្នះក្តីតាមរយៈសាលដីកាលេខ ៧១”ញ” ចុះថ្ងៃទី២៣-០២-២០១៨។
ធ្វើនៅថ្ងៃទី ១៤-១១-២០២២ ឈ្មោះ នុត សុខបានដាក់ពាក្យសុំជំនុំជម្រះសារជាថ្មីនៅតុលាការកំពូលរួចហើយ។
សេចក្តីដូចបានជម្រាបជូនខាងលើក្រសួងសូមចាត់បញ្ជូនពាក្យសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធ ជូន ឯកឧត្តមប្រធានតុលាការកំពូលមេត្តាពិនិត្យតាមនីតិវិធីច្បាប់ សូមឯកឧត្តមប្រធានតុលាការកំពូលមេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាវជ្រៅអំពីខ្ញុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ៕

គួររំលឹកផងដែរថា កាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំបានចេញលិខិតមួយច្បាប់ លេខ:៦៣៦/១៩រ.ប.ក
គោរពជូន សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីប្រវត្តិរឿងរាវដីធ្លីរបស់លោកយាយ នុត សុខ ផងដែរ៕
ដោយយោងលើលិខិតទិញលក់ដីត្រឹមត្រូវរបស់លោកយាយ នុត សុខ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនាឆ្នាំនោះ បានចុះទៅទីតាំងផ្ទះនិងដីរបស់យាយដោយផ្ទាល់ថែមទៀតផង៕

បើយោងតាម របស់លោក មេធាវីតំណាងដោយអាណត្តិ លោក ព្រីង ស៊ីណា និងលោកមេធាវី លាងសុវ ណ្ណារ៉ា ជាមេធាវីការពារកូនក្តី ឈ្មោះ នុត សុខ បានដាក់ ពាក្យបណ្តឹងទាមទាជំនុំជំម្រះសាជាថ្មី គោរពជូនឯកឧត្តមប្រធានតុលាការកំពូល លេខ៩៧៤/២៤ ចុះថ្ងៃទី១៣ ខែកុម្ភ:ឆ្នាំ២០២៤ កម្មវត្ថុ ទាមទាជំនុំជំម្រះសាជាថ្មី សាលដេកាលេខ ៧១“ញ” ចុះថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០១៨ របស់តុលាកាកំពូល ។
យោងតាម សាលដេកាលេខ ៧១“ញ” ចុះថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ២០១៨ របស់តុលាកាកំពូល លិខិត្តអន្តរាគមន៏របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លិខិតលេខ ២០ អ.ក/២០២៤ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ខ្លឹមសារសាលដីកាជំនុំជម្រះសាជាថ្មីដែលដើមចោទទាមទារ
ក. សុំលុបចោលសាលដីកាលេខ ៧១ “ញ” ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។
ខ. ទទួលស្គាល់ដើមចោទជាភោគីស្របច្បាប់លើដីទំហំ១៤ម គុណ ២៨ម មានទីតាំងស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានព្រំប្រទល់ខាងត្បូងទល់នឹងផ្លូវ ខាងជើងទល់នឹងឈ្មោះ ក្រិច ម៉ៅ ខាងលិច ទល់នឹងផ្លូវរទេះ និងខាងកើតទល់នឹងឈ្មោះ សាត ផល (ក្រិច ឡាយ)។

គ. ប្រាក់ប្រដាប់ក្ដីជាបន្ទុករបស់ចុងចម្លើយ។
បន្ទាប់ពីការមានការៀបរាប់ពាក់ព័ន្ធឯកសារខាងលើ លោកយាយ នុត សុខ និងប្រជាពលរដ្ឋ បានទទូចស្នើសុំអង្វរទៅដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកមេត្តាជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ផងទាន៕