ករណីជីករណ្ដៅដីយកអាចម៍ដីទៅលក់ធ្វើអាជីវកម្មបម្រើផលប្រយោជន៍បុគ្គល លោកស្រី កើន ឃីម មេឃុំប្រាសាទឆ្លើយថាមិនបានដឹង ដោយសារអ្នកជីកដីទាំងអស់នោះមិនបានប្រាប់មកសាលាឃុំជាមុន។មានន័យថាអ្នកធ្វើអាជីវកម្មជីកកាយដីព្រៃដីអភិរក្សបឹងបួរទាំងអស់នោះគឺជាជនប្រព្រឹត្តបទល្មើស ដោយធ្វើអ្វីស្រេចតែចិត្តគ្មានការអនុញ្ញាតពីអាជ្ញាធរ ឬអាជ្ញាធរភូមិឃុំដឹងដែរតែធ្វើមិនដឹង។
ករណីជីករណ្ដៅដីយកអាចម៍ដីទៅលក់ធ្វើអាជីវកម្មបម្រើផលប្រយោជន៍បុគ្គល
លោកស្រី កើន ឃីម មេឃុំប្រាសាទឆ្លើយថាមិនបានដឹង ដោយសារអ្នកជីកដីទាំងអស់នោះមិនបានប្រាប់មកសាលាឃុំជាមុន។មានន័យថាអ្នកធ្វើអាជីវកម្មជីកកាយដីព្រៃដីអភិរក្សបឹងបួរទាំងអស់នោះគឺជាជនប្រព្រឹត្តបទល្មើស ដោយធ្វើអ្វីស្រេចតែចិត្តគ្មានការអនុញ្ញាតពីអាជ្ញាធរ ឬអាជ្ញាធរភូមិឃុំដឹងដែរតែធ្វើមិនដឹង។
មេឈ្មួញជីកកាយដីបាតបឹងដែលជាដីអភិរក្សរបស់រដ្ឋឈ្មោះ ភ្នង ឆេង ស្ថិតនៅភូមិបី ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ហ៊ានធ្វើសកម្មភាពខុសច្បាប់ក្នុងការជីកកាយដីយកអាចម៍ដីទៅលក់ដើម្បីបម្រើផលប្រយោជន៍ខ្លួន ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរដែនដីជាមុន។
លោក ត្រុង ថៃ មេភូមិ៣ ឃុំប្រាសាទ
ក៏បានបញ្ជាក់ប្រាប់ថាលោកបានដឹងដែរ
ហើយលោកក៏បានទៅដល់ព័ត៌មានទៅឲ្យលោកស្រីមេឃុំដើម្បីមានចំណាត់ការ ក្នុងការទប់ស្កាត់មិនអនុញ្ញាតឲ្យឈ្មោះ
ភ្នង ឆេង ធ្វើសកម្មភាពជីកកាយបន្តទៀតបានដែរ។
លោកមេភូមិក៏បានបញ្ជាក់ទៀតថា បន្ទាប់ពីខាងអាជ្ញាធរភូមិឃុំបានរាយការទៅលោកអភិបាលស្រុកស្អាង រួចមកក៏មានមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាមន្ទីរ៉ែនិងថាមពលស្រុកបានមកត្រួតពិនិត្យនិងហាមឃាត់មិនឲ្យធ្វើសកម្មភាពនេះបន្តទៀត។ហើយក៏បានប្រាប់ទៅលោក
ភ្នង ឆេង ឱ្យទៅធ្វើលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ដើម្បីជៀសវាងពីការធ្វើអាជីវកម្មគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរដែនដី។
លោកមេភូមិមានប្រសាសន៍បន្តទៀតថាទីតាំងជីកដីមួយកន្លែងនេះទោះជាមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏មិនអាចឲ្យជីកនៅទីតាំងនេះបន្តទៀតដែរចាប់ពីថ្ងៃនេះតទៅ
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបីសូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់សារព័ត៌មានយើងឲ្យដឹងថាលោក
ភ្នង ឆេង ក្នុងការធ្វើអាជីវកម្មជីកដីដឹកដីបរកាត់ផ្លូវបេតុងក្នុងភូមិមិនដែលបានជួយលាងសម្អាតផ្លូវឲ្យស្អាត ឱ្យមានអនាម័យល្អទេ ដោយដឹកដីជ្រុះតាមផ្លូវ ធ្វើឱ្យបាត់បង់ស្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះទាំងមូល។
ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់រង់ចាំមើលនៅចំណាត់ការរបស់អាជ្ញាធរភូមិឃុំ ថាតើលោក ភ្នង ឆេង អាចជីកកាយនៅទីតាំងចាស់នេះជាបន្តទៀតដែរឬយ៉ាងណា?
