សូមគោរពឯកឧត្តមស្នងការដ្ឋាននគរបាលខេត្តកណ្ដាលជាទីគោរព តាមប្រភពព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះពីបណ្ដាញអ្នកកត់ឆ្នោតមួយចំនួននិងមហាជននៅក្នុងផ្សារតាខ្មៅថ្មី ដាក់ការសង្ស័យទៅលើក្រុមហ៊ុនឆ្នោតឡូតូ ដែលមានឈ្មោះថា(ក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ) បានយកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមកបង្ហាញបណ្ដាលអ្នកកត់ឆ្នោត នៅក្នុងផ្សារតាខ្មៅថ្មី ថាខ្លួនពិតជាមានអាជ្ញាប័ណ្ណស្របច្បាប់។ តែផ្ទុយទៅវិញគឺមិនបានឲ្យបណ្ដាញកត់ឆ្នោតរបស់ខ្លួននោះកត់នៅលទ្ធផលឆ្នោតដែលក្រុមហ៊ុនរបស់ខ្លួនបានចេញលទ្ធផលឆ្នោតទេ គឺផ្ទៀងទៅតាមលទ្ធផលឆ្នោតយួនតែម្តង ហើយក៏បានប្រាប់ទៅបណ្ដាញរបស់ខ្លួន ឬប្រជាពលរដ្ឋបានទៅចាក់ឆ្នោតនោះថា កត់ឆ្នោត ឲ្យក្រុមហ៊ុនឆ្នោតមហាឈ្នះ

សូមគោរពឯកឧត្តមស្នងការដ្ឋាននគរបាលខេត្តកណ្ដាលជាទីគោរព

 

តាមប្រភពព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះពីបណ្ដាញអ្នកកត់ឆ្នោតមួយចំនួននិងមហាជននៅក្នុងផ្សារតាខ្មៅថ្មី ដាក់ការសង្ស័យទៅលើក្រុមហ៊ុនឆ្នោតឡូតូ ដែលមានឈ្មោះថា(ក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ)

 

បានយកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមកបង្ហាញបណ្ដាលអ្នកកត់ឆ្នោត

នៅក្នុងផ្សារតាខ្មៅថ្មី ថាខ្លួនពិតជាមានអាជ្ញាប័ណ្ណស្របច្បាប់។

 

តែផ្ទុយទៅវិញគឺមិនបានឲ្យបណ្ដាញកត់ឆ្នោតរបស់ខ្លួននោះកត់នៅលទ្ធផលឆ្នោតដែលក្រុមហ៊ុនរបស់ខ្លួនបានចេញលទ្ធផលឆ្នោតទេ គឺផ្ទៀងទៅតាមលទ្ធផលឆ្នោតយួនតែម្តង ហើយក៏បានប្រាប់ទៅបណ្ដាញរបស់ខ្លួន ឬប្រជាពលរដ្ឋបានទៅចាក់ឆ្នោតនោះថា កត់ឆ្នោត ឲ្យក្រុមហ៊ុនឆ្នោតមហាឈ្នះ

 

តែខាងបណ្ដាញរបស់ក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ មិនបានបង្ហាញអាជ្ញាប័ណ្ណក្រុមហ៊ុនឆ្នោតមហាឈ្នះនោះទេ។

 

ក្នុងរយៈពេលកន្លងមក មានអ្នកកត់ឆ្នោតឡូតូឆ្នោតកន្ទុយឲ្យក្រុមហ៊ុនមួយចំនួនដែលអះអាងថាខ្លួនមានអាជ្ញាប័ណ្ណនោះ

ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំឬក៏បញ្ជូនទៅតុលាការកាត់ទោស

និងចោទពីបទចែកចាយល្បែងស៊ីសងនៅក្នុងមាត្រាទី 5 នៃច្បាប់ ការបង្កើតល្បែងស៊ីសងខុសច្បាប់។

 

ធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់គ្រាន់តែធ្វើការស៊ីប្រាក់ខែ ក្លាយទៅជាអ្នកមានទោសដោយមិនដឹងខ្លួន តែចំណែកក្រុមហ៊ុនដែលបង្កើតល្បែងស៊ីសងខុសច្បាប់បែរជារួចខ្លួន ដោយគ្មានអាជ្ញាធរសមត្ថកិច្ចណាហៅមកសួរនាំឬក៌ចុះបង្ក្រាបឡើយ។

 

តែចំណែកលោកប្រធានផ្សារតាខ្មៅថ្មី

ទើបនឹងមកកាន់តំណែងប្រធានផ្សារថ្មីនេះ ប្រហែលជាមិនបានត្រួតពិនិត្យឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតិឲ្យក្រុមហ៊ុនឆ្នោត

មួយនេះដាក់ទីតាំងធ្វើអាជីវកម្មនៅក្នុងផ្សាររបស់ខ្លួនទេមើលទៅ។

អាស្រ័យដូចបានជម្រាបជូនព័ត៌មានខាងលើ សូមលោកស្នងការជ្រាបជាព័ត៌មាន។

រាយការណ៍ដោយ ssbtvnews.com