ស្វាគមន៍ “​ព្រះ​អគ្គិ​ជ័យ​កីឡា​” បាន​ដង្ហែរ​មក​ដល់​ខេត្ត​កណ្តាល សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណ​: អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ទទួល​ស្វាគមន៍ «​ព្រះ​អគ្គិ​ជ័យ​កីឡា » និង​ពិធី​រត់​ភ្លើង​គប់ សម្រាប់​កម្មវិធី​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ក្នុង​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេជោ ដែល ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ស្ថិតនៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។​

“​ព្រះ​អគ្គិ​ជ័យ​កីឡា​” បាន​ចាប់ផ្តើម​ធ្វើ​ពិធី​ដង្ហែ​ទៅកាន់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​ទីម័​រខាង​កើត មាន​រយៈពេល​ជាង ១​ខែ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​ពី​បេសកជន​ពិសេស តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ សហការ​ជាមួយ​ស្ថានទូត និង​ស្ថាន​តំណាង​នៃ​កម្ពុជា ប្រចាំ​ប្រទេស​នានា​៕

​កីឡា​រស់ក្នុង សន្តិភាព​!

#​នា​ព្រឹក ថ្ងៃ​សៅរ៍ ១០​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៣

#​ព្រះ​អគ្គិ​ជ័យ​កីឡា #​ពិធី​រត់​ភ្លើង​គប់​កីឡា​
#​កម្ពុជា #Cambodia
#kong_sophorn #​គង់​_​សោភ័ណ្ឌ​
#kandal_Province#​ខេត្ត​កណ្តាល​
#​កីឡា​រស់​ក្នុង​សន្ដិភាព​