យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News ក្នុងកិច្ចសម្ភាន៍ផ្ដាច់មុខ បានដកស្រង់ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា កងទ័ពថៃកំពុងកាន់កាប់ដីជម្លោះ ទោះបីជាមានបទឈប់បាញ់ក្រោមការសម្របសម្រួលដោយលោក ដូណាល់ ត្រាំ ក៏ដោយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox News ក្នុងកិច្ចសម្ភាន៍ផ្ដាច់មុខ បានដកស្រង់ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា កងទ័ពថៃកំពុងកាន់កាប់ដីជម្លោះ ទោះបីជាមានបទឈប់បាញ់ក្រោមការសម្របសម្រួលដោយលោក ដូណាល់ ត្រាំ ក៏ដោយ។ កងកម្លាំងថៃបានចូលមកក្នុងទឹកដីដែលកម្ពុជាធ្លាប់កាន់កាប់ជាយូរមកហើយ ដែលវាហួសពីខ្សែបន្ទាត់នៃតំបន់ជម្លោះទៅទៀត។ យោងតាមមន្ត្រីកម្ពុជា ទាហានថៃបានបិទខ្ទប់ភូមិឋាននានាដោយប្រើរបងលួសបន្លា និងទូកុងតឺន័រ ដែលធ្វើឱ្យប្រជាជនកម្ពុជាចំនួន ៨០,០០០ នាក់ មិនអាចត្រលប់ទៅផ្ទះសម្បែងវិញបាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការកាន់កាប់នេះ គឺហួសសូម្បីតែពីការទាមទារជាឯកតោភាគីរបស់ភាគីថៃទៅទៀត។ អ្នកភូមិជាច្រើនមិនអាចត្រលប់ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ៕