កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅប្រទេសកម្ពុជា

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅប្រទេសកម្ពុជា ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន(២០២៥) ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ដោយ។ បើតាម Reuters ដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនចម្រុះ ចាប់ផ្តើមធ្វើការលើតំបន់ព្រំដែនដែលមានជម្លោះនោះ៕