ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកកំចាយមារ

នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកកំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ស្ថិតក្នុងភូមិជោរទី២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

អគារវះកាត់ និងសង្គ្រោះបន្ទាន់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង។