ឈ្មោះថាក្រុមហ៊ុន (ការឡាក់ស៊ី)(galaxy)តែបែរជាមានគំនិតពឹសពុល បង្កប់បទល្មើសល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ!នៅក្នុងកោសិការបស់ខ្លួនទៅវិញ!

ទីតាំងបង្កប់បទល្មើសល្បែងស៊ីសងខុសច្បាប់!មួយកន្លែងដ៏ធំ! ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ!ខណ្ឌមានជ័យរាជធានីភ្នំពេញ!ខាងចុងស្ពានអាកាសក្បាលថ្នល់ច្រមុះជ្រូក!ដែលមានឈ្មោះថាក្រុមហ៊ុន(ការឡាក់ស៊ី)( galaxy)

បានសំងំលាក់ខ្លួនឆក់យកបេះដូងក្រុមញៀនល្បែងទាំងប្រុសស្រីមួយចំនួនយ៉ាងស្ងៀមស្ងាត់!ដោយលោកអគ្គស្នងការដ្ឋាននគរបាលជាតិ! និងលោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ! ព្រមទាំងលោកអធិការខណ្ឌមានជ័យក៏មិនដឹងដែរ!!!

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងនៃទីតាំងបទល្មើសល្បែងស៊ីសងដ៏ធំមួយកន្លែងនេះបានបញ្ជាក់!
ដោយស្ងាត់ៗថា!រាល់ពេលយប់ចាប់ពីម៉ោង 8:00 ទៅ 9 យប់ពួកគាត់បានសង្កេតឃើញថា!
មានមនុស្សម្នាទាំងស្រីប្រុសគឺ(ក្រុមញៀនល្បែងស៊ីសង)!

បាននាំគ្នាសម្រុកចូលលេងយ៉ាងគគ្រឹកគគ្រេង!ដោយមិនខ្លាចអាជ្ញាធរសមត្ថកិច្ចដែនដីចាក់អង្រែលើមួយនេះសោះ!

មិនដឹងជាមូលហេតុមកពីអ្វី!
ទើបអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យសង្កាត់ចាក់អង្រែលើនេះ!មើលមិនឃើញឬក៏មិនដឹងអញ្ចឹង!ឬពួកអស់លោកដឹងហើយធ្វើជាមិនដឹង!!!

ប្រជាពលរដ្ឋបាននិយាយព្រមៗគ្នាថា!
ហេតុអ្វី?! បានជាលោកវីរៈសេនីយ៍ឯក
អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ!ម្ដេចលោកមិនបញ្ជាឲ្យលោកមេប៉ុសិ៍ ចាក់អង្រែលើ ឱ្យចុះបង្ក្រាបទៅ!

សូមបញ្ជាក់ថាលោកមេប៉ុស្តិ៍ចាក់អង្រែលើកំពុងតែអង្គុយឈ្ងោកមុខចុះក្រោមធ្វើមិនដឹងមិនឮនិងមិនខ្វល់ពីការងារ
និងបណ្ដោយឲ្យមានបទល្មើសជាច្រើនកើតនៅក្នុងសង្កាត់ចាក់អង្រែលើនឹងបង្កឲ្យមានចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀនជាដើម ! នៅក្នុងមូលដ្ឋានប៉ុស្តិ៍សង្កាត់ចាក់អង្រែលើ! ដែលលោកមេប៉ុស្តិ៍រូបនេះ!គ្រប់គ្រងជាញឹកញាប់!

ឬក៏អស់លោកចង់ទុកឲ្យវាក្លាយទៅជាមេរោគដែលសម្លាប់ពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃគឺពាក្យថា!ភូមិឃុំមានសុវត្ថិភាពនោះទេដឹង!!!

+ប្រហែលជាវាដូចពាក្យចាស់លោកពោលថាបើអាខ្មោចស្រុកមិនឱ្យដៃអាខ្មោចព្រៃក៏វាមិនហ៊ានដែរ!
ឬក៏វាបានប្រយោជន៍!ពាក្យនេះវាគ្រាន់តែជាទស្សនៈរបស់ប្រជាពលរដ្ឋជិតខាងដែលពួកគាត់បាននិយាយគ្រប់គ្នាទេ។!

វាមិនមែនជាទស្សនៈរបស់អាញ៉ុកឡើយ។!