ទីតាំងផ្ទះលក់កាហ្វេមួយកន្លែងនេះ! មិនឆ្ងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ១ ប៉ុន្មានម៉ែត្រទេ! ប្រហែលជាជាង 50 ជាងម៉ែត្រតែប៉ុណ្ណោះ!
បានដាក់ល្បែងស៊ីសងមាន់ជល់តាមអនឡាញឆ្នោតឡូតូ!ឱ្យក្រុមញៀនល្បែងស៊ីសងចូលលេងចាក់ភ្នាល់យ៉ាងសប្បាយចិត្ត!ដោយមិនខ្លាចញញើតលោកមេប៉ុស្តិ៍សង្កាត់ចោមចៅ១នៅក្បែរនេះបន្តិចសោះ!
ប្រជាពលរដ្ឋម្នាក់បានឈ្លើយមាត់ប្រាប់ឲ្យបណ្ដាញអ្នកសារព័ត៌មានបានដឹងថា!
ទីតាំងផ្ទះលក់កាហ្វេមួយកន្លែងនេះបានបើកល្បែងស៊ីសងបញ្ចល់មាន់តាមអនឡាញ!ចាប់ពីម៉ោង 9:00 ទៅម៉ោង 10:00 ព្រឹករហូតដល់ម៉ោង 9:00 ឬក៏ម៉ោង 10:00 យប់!
ដើម្បីបើកឲ្យពួកក្រុមញៀនល្បែងលេង!ដោយមិនខ្លាចញញើតអាជ្ញាធរសមត្ថកិច្ចនៅជិតនេះសោះ!
ប្រជាពលរដ្ឋបានបញ្ជាក់ឮសំឡេងនិយាយប្រាប់អ្នកសារព័ត៌មានតិចៗថា
ប្រហែលជាគេត្រូវគ្នាជាមួយលោកមេប៉ុស្តិ៍ហើយទើបបានគេហ៊ានដាក់ល្បែងស៊ីសងមួយនេះដោយមិនខ្លាចអីអញ្ចឹងនោះ!
ចំណែកឯលោកមេប៉ុស្តិ៍ចោមចៅ១
បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា
លោកមិនបានដឹងដែរ!!!
ប្រហែលជាគេលួចលាក់លេងទេមើលទៅ!
ហើយលោកហ្នឹង!ឲ្យកូនចៅឲ្យទៅមើល!
សូមបញ្ជាក់ថា(ពាក្យថាទៅមើលគឺមិនបានទៅបិទឬក៏ទៅបង្ក្រាបទេ!)
ការដាក់ទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្បែរប៉ុស្តិ៍នគរបាលមួយនេះគឺមិនមែនជារឿងលួចលាក់ឬក៏ជារឿងចៃដន្យទេ!
ព្រោះអីវានៅជិតប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅ១ ខ្លាំងពេក!វាប្រហែលជាង 50 ម៉ែត្រតែប៉ុណ្ណោះ!
រឿងអីដែលលោកមេប៉ុស្តិ៍គាត់ឆ្លើយថាមិនបានដឹង!មិនបានឃើញនោះ!
ឬប្រហែលជាទីតាំងផ្ទះលក់កាហ្វេដែលដាក់ល្បែងមាន់ជល់អនឡាញមួយនេះចេះបំបាំងកាយ!ឬក៏ចេះបំបាំងភ្នែកលោកមេប៉ុស្តិ៍មិនឲ្យមើលឃើញ!
តើមេកាងល្បែងបញ្ចល់មាន់តាមអនឡាញមួយនេះ!គាត់ជានរណា!អីក៏ខ្លាំងម៉្លេះហ៊ានបំបាំងភ្នែកលោកមេប៉ុស្តិ៍បាន!
ប្រជាពលរដ្ឋដែលរស់នៅជិតខាងក្បែរផ្ទះដាក់ល្បែងស៊ីសងនេះ!និងរង់ចាំមើលថាតើលោកមេប៉ុស្តិ៍អាចបិទទីតាំងមួយនេះបានដែរឬទេ!ឬក៏បណ្ដោយឲ្យមានជីវិតជាអមតៈបានរហូតរាប់រយខែតទៅមុខទៀត!!!។
មហាជនបានដាក់សំណួរសួរថា ចុះបើលោកអធិការខណ្ឌពោធិ៍សែនជ័យលោកវីរៈសេនីយ៍ឯក ម៉ន វុធី បានដឹងថានៅជិតទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ១ មានល្បែងស៊ីសងមាន់ជល់អនឡាញ!នៅក្បែរប៉ុស្តិ៍រដ្ឋបាលនគរបាលបែបនេះតើលោកអធិការសប្បាយចិត្តប៉ុណ្ណាទៅណ៎!!!
(ឥឡូវយើងរងចាំមើលចំណាត់ការលោកមេប៉ុស្តិ៍ទាំងអស់គ្នា)។។
