ខេត្តកណ្ដាល: លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានព្រមានធ្ងន់ៗចំពោះអាជ្ញាធរនិងសមត្ថកិច្ច ខេត្តកណ្ដាល ត្រូវដកខ្លួនចេញពីល្បែងស៊ីសង
លោកបានថ្លែងក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល
ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់សម្ដេច
បបរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធការងារសន្តិសុខស្ដាប់ធ្នាប់សង្គម នៅសាលប្រជុំសាលាខេត្តនា រសៀលថ្ងៃទី 9 ហាយកក្កដាឆ្នាំ 2024 លោក គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត
បានណែនាំមន្ត្រីទាំងអស់មិនថា អាជ្ញាធរកងកម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋានណាទេ
ត្រូវដកខ្លួនចេញពីល្បែងស៊ីសងគ្រប់ប្រភេទបើពុំនោះទៀតសោត ត្រូវចាត់ពិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងឡើយ។
លោក គួច ចំរើន បានលើកឡើងថាបច្ចុប្បន្ន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់
អាជ្ញាធរកងកម្លាំងសមត្ថកិច្ច ក្រុងស្រុកទាំង 13 ត្រូវអនុវត្តគោលការណ៍របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ
និងបញ្ហាក្រុមក្មេងទំនើន បងធំបងតូច
ក្រុមដាវសម្រៃ បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ឯកឧត្តមបានបន្តទៀតថា កន្លងមកគណៈបញ្ជាការឯកភាពនិងរដ្ឋបាលខេត្ត បានធ្វើ
ការបិទល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត
រាប់ចំនួន 819 ទីតាំង ហើយនៅសល់ 4 ទីតាំងទៀតគឺក្រុមហ៊ុនដែលមានអាជ្ញ្ញាប័ណ្ណនៅមានសុពលភាព ។
មានប្រសាសន៍ក្នុងអង្គប្រជុំលោក
ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានអនុវត្តគោលការណ៍របស់សម្ដេចបបរមហាធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ
កិច្ចការសន្តិសុខសណ្ដាប់ធ្នាប់ សង្គម
បានសំណូមពរ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ ស្ដីពីការបង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនត្រូវឱ្យមានការកើតឡើង ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនឡើយ។
ជាមួយគ្នានោះលោក ជួន សុវណ្ណ ក៏បានក្រើនរំលឹកផងដែរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវចេញលិខិតអនុញ្ញាត
បើកល្បែងស៊ីសងគ្រប់ប្រភេទឡើយ ហើយប្រសិនបើមន្ត្រីឬអាជ្ញាធរមូលដ្ឋានណា ដែលនៅតែចេញលិខិតបើកល្បែងស៊ីសងទៀតនោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់។
លោក ជួន សុវណ្ណ ក៏បានស្នើដល់អាជ្ញាធរខេត្ត ត្រូវពិនិត្យឡើងវិញនៅទីតាំងល្បែងស៊ីសងទាំងឡាយណាដែលបានបិទរួចហើយ ត្រូវចុះពិនិត្យតាមដានឡើងវិញ មិនត្រូវឱ្យមានទីតាំងណាមួយបើក ដំណើរការឡើងវិញឡើយ។
នៅក្នុងឱកាសនេះដែរ អង្គភាពសារព័ត៌មានយើងខ្ញុំ ក៏សូមបញ្ជាក់ជូនសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ានិងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបផងដែរ
រចនាសម្ព័ន្ធស្រុកក្រុង ក្រោមឱវាទ រដ្ឋបាលសាលាខេត្តកណ្ដាលគឺមាន 13 ស្រុកក្រុង។
មានដូចជា:
១ ស្រុកកៀនស្វាយ
២ ស្រុកលើកដែក
៣ ស្រុកស្អាង
៤ ស្រុកកោះធំ
៥ ស្រុកកណ្ដាលស្ទឹង
៦ ស្រុកអង្គស្នួល
៧ ស្រុកល្វាឯម
៨ ស្រុកខ្សាច់កណ្ដាល
៩ ស្រុកពញាឮ
១០ ស្រុកមុខកំពូល
១១ ក្រុងតាខ្មៅ
១២ ក្រុងអរិយក្សត្រ
១៣ ក្រុងសំពៅពូន
ចំណែកឯឃុំនិងភូមិ អង្គភាពសារព័ត៌មានយើងខ្ញុំនិងជំរាបជូនសាធារណជន ជ្រាបនាពេលក្រោយ។
រាយការណ៍ដោយ
www.ssbtvnews.com
