ប្រជាពលរដ្ឋជាង30គ្រួសាររស់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ដែលមានទំហំដី 88 ហិចតា មានការអត់អន់ចិត្តជាខ្លាំងទៅនិងអាជ្ញាធរស្រុកលើកដែក ដែលបានចុះទៅហាមឃាត់ពួកគាត់មិនអោយអាស្រ័យផល !!!!
ប្រជាពលរដ្ឋជាង30គ្រួសាររស់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ដែលមានទំហំដី 88 ហិចតា មានការអត់អន់ចិត្តជាខ្លាំងទៅនិងអាជ្ញាធរស្រុកលើកដែក ដែលបានចុះទៅហាមឃាត់ពួកគាត់មិនអោយអាស្រ័យផល !!!!
(ខេត្តកណ្តាល)….ប្រជាពលរដ្ឋរស់នៅភូមិរាំងដេក ឃុំគគីរធំ ស្រុក កៀនស្វាយ មានកាអក់អន់ចិត្តយ៉ាងខ្លាំងទៅនិងអាជ្ញាធរស្រុកលើកដែកបានចុះទៅហាមឃាត់ពួកគាត់មិនអោយ ធ្វើអាស្រ័យផល លើដីរបស់ពួកគាត់ ដែលបានកាន់កាប់តាំងពីឆ្នាំ1980 មកម្ល៉េះ ។(មានន័យថាប្រជាពលរដ្ឋដែលអាស្រ័យផលតាំងពីឆ្នាំ1980 ទីតាំងនោះស្ថិតនៅក្នុងទឹកដីស្រុកកៀនស្វាយ ស្រាប់តែបច្ចុប្បន្ននេះ ទីតាំងដែលពួកគាត់អាស្រ័យផលស្ថិតនៅក្នុងស្រុកលើកដែកទៅវិញ) ស្រាប់តែឆ្នាំ 2017 មានអ្នកមានលុយមានអំណាចយកគ្រឿងចក្រមកក្រវ៉ាត់ទាំងបំពានលើដីពួកគាត់ ខណៈដែលពួកគាត់ហាមឃាត់គ្រឿងចក្រទាំងនោះ ស្ដាប់បានតែពេលថ្ងៃ ពេលយប់នូវកាយក្រវ៉ាត់ព្រំដ៍ដែល។
ក្រោយមកពួកគាត់ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកណ្ដាល ហើយសាលាដំបូងខេត្តកណ្ដាលក៏សម្រេចឲ្យប្រជាពលរដ្ឋឈ្នះ
តែភាគីកូនបំណុលក៏មិនសុខចិត្តបានប្ដឹងទៅសាលាឧតទរណ៍ម្ដងទៀត ស្រាប់តែក៏ចាញ់ភាគីខាងប្រជាពលរដ្ឋដដែល
ភាគីខាងកូនបំណុលក៏មិនសុខចិត្តទៀត ក៏បានប្ដឹងទៅសាលាកំពូល ហើយនៅតែចាញ់ភាគីខាងប្រជាពលរដ្ឋដដែលទៀត។
ក្រោយមកអាជ្ញាសាលា ដំបូងខេត្តកណ្ដាលាក៏បានមកប្រកាសដីការរក្សាការពារនៅក្នុងសាលា ឃុំកំពង់ភ្នំ ចំនួនបីដងរួចមកហើយ ដើម្បីឱ្យខាងប្រជាពលរដ្ឋចុះកំណត់ព្រហ្ម តែភាគីខាងកូនបំណុលនិងអាជ្ញាធរស្រុក លើកដែក ហាក់បីដូចមានអ្វីអាថ៌កំបាំងនៅពីក្រោយខ្នងរហូត។
ស្រាប់តែថ្មីៗនេះប្រជាពលរដ្ឋក៏បានសម្រេចចិត្តធ្វើទៅតាមដីការបស់អាជ្ញាសាលាដំបូងខេត្តកណ្ដាល ដើម្បីយកត្រាក់ទ័រ ចុះទៅកាប់ព្រៃភ្ជួរដីនៅចំណុចដីដែរអាជ្ញាសាលាប្រកាសឲ្យពួកគាត់អាស្រ័យផល ដូចជា ធ្វើស្រូវ ដាំពោត សណ្ដែក ល្ង (ល) ។
ហើយពួកគាត់ធ្វើមិនទាន់បានមួយខែស្រួលបួលផង ស្រាប់តែអាជ្ញាធរស្រុកលើកដែក បានចុះមកហាមឃាត់ទាំងបំពានច្បាប់ដែលតុលាការទាំងបីកាត់ឱ្យពួកគាត់ឈ្នះ ជាក់ស្ដែង ព្រឹកថ្ងៃពុធទី 12 ខែមិថុនា ឆ្នាំ2024 មានកម្លាំងបញ្ជាការឯកភាពស្រុកលើកដែក បញ្ជាផ្ទាល់ដោយលោក ចាប ចាន់វិទ្យា អភិបាលនៃគណៈអភិបាលស្រុកដែក និងដឹកនាំកម្លាំងដោយលោក រុន ប៉ូលី អភិបាលរងស្រុកលើកដែក និង អធិការរង មន្ត្រីពាក់ព័ន្ធ ដើម្បីដឹកនាំកម្លាំងចុះទៅចាប់ត្រាក់ទ័រ ខាងប្រជាពលរដ្ឋ តាមសំណើរភាគីដែលប្ដឹងហើយមិនបញ្ចេញឈ្មោះ ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ភ្នាក់ងារសារព័ត៍មាន (ssbtvnews ) អោយដឹងថាអាជ្ញាធរស្រុកដែកចុះទៅនេះតាមសំណើរ របស់លោកឧកញ៉ា ថាច់ ថង ដែលបានប្ដឹង។
ប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យលោក ជួយរកយុត្តិធម៌ជូនពួកគាត់ផង ខណៈដែរអាជ្ញាធរស្រុកលើកដែក មកចាប់ត្រាក់ទ័រពួកគាត់ដែលកំពុងធ្វើអាស្រ័យផលលើដីពួកគា
ត់ស្របច្បាប់៕
រាយការណ៍ដោយ
www.ssbtvnews.com

