ក្រសួងសាធារណការ និងដឹកជញ្ជូន ៖ ក្រុមការងារបច្ចេកទេសចិន នឹងធ្វើការសិក្សាលម្អិតអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

នៅលើបណ្ដាញសង្គមផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសមកពីធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការសិក្សាលម្អិតអំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយក្នុងនោះក្រុមការងារនឹងចុះពិនិត្យទីតាំងភូមិសាស្ត្រផ្ទាល់ និងប្រមូលទិន្នន័យសំខាន់ៗដែលពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាជួបប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បែបនេះ ក្នុងឱកាសនៃជំនួបរវាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន China Water Resources Beifang Investigation Design & Research Co., Ltd កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ៕