
សហរដ្ឋអាម៉េរិកអរគុណកម្ពុជាសម្រាប់ការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកម្ពុជា បានសរសេរថា សូមថ្លែងអំណរគុណឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) និងកម្មវិធីការត្រួតពិនិត្យការនាំចេញនិងសន្តិសុខព្រំដែន (EXBS) នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលបានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខជាមួយគ្នា ។
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកម្ពុជា បន្តថា យើងនឹងជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជាប្រឆាំងអាវុធមហាប្រល័យ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រទេសរបស់យើងកាន់តែមានសុខសុវត្ថិភាព៕