
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង
ថ្ងៃចេញផ្សាយៈ October 1, 2025
រសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រគល់ម៉ូតូ ចំនួន ២២គ្រឿង ជំហានទី២ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបំពេញការងាររបស់មន្ត្រី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនីមួយៗ៕